ប្រឆាំង​ក្រុមហ៊ុន​ចិន​ដោយ​ចោទ​ថា រំលោភ​ដី​រ៉ែ​មាស​របស់​សហគមន៍​(​មាន​វី​ដេ​អូ​) - Koh Cool

Post Top Ad

Responsive Ads Here

ប្រឆាំង​ក្រុមហ៊ុន​ចិន​ដោយ​ចោទ​ថា រំលោភ​ដី​រ៉ែ​មាស​របស់​សហគមន៍​(​មាន​វី​ដេ​អូ​)

Share This

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បាន​ប្រមូលផ្តុំ​គ្នា​ប្រមាណ​ជិត​៣០០​នាក់ នៅ​មុខ​សាលាឃុំ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ស្នើរ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ​លើ​ករណី​ក្រុមហ៊ុន​រ៉ែ​មាស​របស់​ចិន Rong Cheng រំលោភ​លើ​ដី​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​ដែល​អូស​បន្លាយ​អស់​រយៈ ពេល​ជា​ច្រើន​ឆ្នាំ ។
ប្រជាពលរដ្ឋ​បាន​អះអាង​ថា «​ក្រុមហ៊ុន​រំលោភ​លើ​រណ្តៅ​រ៉ែ​របស់​សហគមន៍​របស់​យើងខ្ញុំ ដូច្នេះ​យើង​សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​ម៉ែ​ជា​ឪ​របស់​យើង ជួយ​ប្រាប់​ទៅ​អាជ្ញាធរ និង​ក្រសួង​រ៉ែ​ឲ្យ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ឲ្យ​ពួក​គាត់​ផង​» ។
សូម​បញ្ជាក់​ថា ជម្លោះ​រវាង​ក្រុមហ៊ុន​ចិន «Rong Cheng» និង​ប្រជា​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​បាន​កើតឡើង​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ ដោយ​ប្រជាពលរដ្ឋ​បាន​ចោទ​ទៅ​ក្រុមហ៊ុន​ថា បាន​រំលោភ​យក​ដី​ធ្វើ​រ៉ែ​ពួក​គាត់ ទៅ​ធ្វើ​អាជីវកម្ម ។ ជម្លោះ​នេះ​ត្រូវ​បាន​លោក​រដ្ឋមន្ដ្រីក្រសួង​រ៉ែ និង​ថាមពល​ជា​បន្ទាន់ កាលពី​កន្លង​ទៅ បាន​ចាត់​ឲ្យ​មន្ដ្រី​ជំនាញ​មួយ​ក្រុម រួម​មាន​ជាមួយ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី ចុះ​ទៅ​ដោះស្រាយ​ផង​ដែរ ។
កាលនោះ លោក​រដ្ឋមន្ដ្រី ស៊ុ​យ សែ​ម បាន​សង្កត់ធ្ងន់​ថា បើសិនជា​មន្ដ្រី​ជំនាញ​របស់​លោក​រក​ឃើញ​ថា ក្រុមហ៊ុន​ពិតជា​បាន​ធ្វើ​សកម្មភាព​ជីក​រក​រ៉ែ​មាស រំលោភ​ទៅ​ក្នុង​ដី​សហគមន៍​ក្រសួង​នឹង​សរសេរ​លិខិត​ជា​បន្ទាន់​ឲ្យ​ក្រុមហ៊ុន​ដក​ចេញ ហើយ​បើ​មិន​ស្ដាប់​នឹង​ត្រូវ​ចាត់វិធានការ​ភ្លាម ។
ជុំវិញ​ករណី​ខាងលើ​នេះ លោក លាភ លឹ​ម​គុណ មេឃុំ​ចុង​ផ្លាស់​បាន​ឲ្យ​ដឹង​ថា លោក​នឹង​នាំ​យក​ញាត្តិ​ស្នើ​សុំ​របស់​បងប្អូន​អ្នក​ភូមិ​ដាក់​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ផ្តល់​ការ​អនុគ្រោះ សម្រាប់​ពួក​គាត់​អាច​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ជៀសវាង​ការ​ចំណាកស្រុក​ក្រៅប្រទេស​ដែល​ប្រឈម​គ្រោះថ្នាក់​នានា ។
លោក​មេឃុំ​បាន​បន្ត​ថា ចំពោះ​ការ​លើក​ឡើង​ថា សហគមន៍​មាន​ប្រើប្រាស់​សារធាតុ​គីមី ហាមឃាត់ ខុសច្បាប់​របស់​ក្រសួង​រ៉ែ និង​ថាមពល​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ក្នុង​មូលដ្ឋាន សូម​បដិសេធ​យ៉ាង​ច្បាស់​ថា គ្មាន​ការ​ប្រើប្រាស់ សារធាតុ​គីមី គ្រប់​ប្រភេទ​ក្នុង​តំបន់​របស់​លោក​គ្រប់គ្រង​ទេ ៕

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages